សេចក្តីព្រាង សម្រាប់ពិនិត្យDRAFT, for review
លក្ខខណ្ឌប្រើប្រាស់Terms of use
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៦Last updated: 22 November 2026
លក្ខខណ្ឌទាំងនេះអនុវត្ត នៅពេលអ្នកប្រើពិធី គឺគេហទំព័រ pithi.app និងកម្មវិធីពិធីលើទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នក។ នៅពេលអ្នកបង្កើតគណនី ឬប្រើពិធី អ្នកយល់ព្រមតាមលក្ខខណ្ឌទាំងនេះ។ ប្រសិនបើអ្នកមិនយល់ព្រម សូមកុំប្រើពិធីThese terms apply when you use Pithi, the website pithi.app and the Pithi app on your phone or computer. By creating an account or using Pithi, you agree to these terms. If you do not agree, please do not use Pithi.
១. ពិធីធ្វើអ្វីខ្លះ1. What Pithi does
ពិធីជួយម្ចាស់ពិធីរៀបចំពិធី៖ គម្រោងថវិកា និងការចំណាយ បញ្ជីភ្ញៀវ ធៀបការអនឡាញ កំណត់ត្រាចំណងដៃដែលបានទទួល និងរបាយការណ៍។ ពិធីក៏ជួយអ្នកគ្រប់គ្នា ឲ្យកត់ត្រាចំណងដៃដែលខ្លួនបានចងដៃផងដែរPithi helps hosts prepare ceremonies: the budget and costs, the guest list, online invitations, records of gifts received, and reports. Pithi also helps anyone keep a record of the gifts they give.
ពិធី ជាឧបករណ៍សម្រាប់រៀបចំ អញ្ជើញ និងកត់ត្រា។ ពិធីមិនមែនជាធនាគារ សេវាទូទាត់ ឬអ្នកផ្តល់ប្រាក់កម្ចីទេPithi is a planning, invitation and record-keeping tool. It is not a bank, a payment service or a lender.
២. គណនីរបស់អ្នក2. Your account
អ្នកចូលគណនីតាម Google, Telegram ឬលេខកូដដែលផ្ញើទៅអ៊ីមែលរបស់អ្នក។ អ្នកទទួលខុសត្រូវក្នុងការរក្សាសុវត្ថិភាពគណនីទាំងនេះ និងចំពោះអ្វីៗទាំងអស់ដែលធ្វើឡើងតាមគណនីពិធីរបស់អ្នកYou log in with Google, Telegram, or a code sent to your email address. You are responsible for keeping these accounts secure and for everything done through your Pithi account.
ប្រសិនបើអ្នកគិតថាមានអ្នកផ្សេងបានប្រើគណនីរបស់អ្នក សូមប្រាប់យើងភ្លាមៗតាម support@pithi.appIf you think someone else has used your account, tell us at once at support@pithi.app.
អ្នកត្រូវមានអាយុ ១៨ ឆ្នាំឡើងទៅ ទើបអាចទិញគម្រោងបានYou must be 18 or older to buy a plan.
៣. ចំណងដៃ និងប្រាក់3. Gifts and money
ពិធីមិនដែលទទួល រក្សាទុក ឬផ្ញើប្រាក់ចំណងដៃឡើយ។ នៅពេលភ្ញៀវចងដៃតាម KHQR ប្រាក់ចូលពីធនាគាររបស់ភ្ញៀវ ទៅគណនីធនាគាររបស់ម្ចាស់ពិធីផ្ទាល់ ដែលបង្ហាញក្នុង KHQR របស់ម្ចាស់ពិធីផ្ទាល់Pithi never receives, holds or sends gift money. When a guest gives a gift by KHQR, the money goes directly from the guest's bank to the host's own bank account, shown in the host's own KHQR.
ពិធីគ្រាន់តែកត់ត្រាចំណងដៃ ដែលម្ចាស់ពិធី និងភ្ញៀវបញ្ចូល ឬបញ្ជាក់។ ម្ចាស់ពិធីទទួលខុសត្រូវពិនិត្យរបាយការណ៍ធនាគាររបស់ខ្លួន មុនពេលបញ្ជាក់ចំណងដៃPithi only records the gifts that hosts and guests enter or confirm. The host is responsible for checking their bank statement before confirming a gift.
ពិធីមិនទទួលខុសត្រូវចំពោះការផ្ទេរប្រាក់តាមធនាគារ រួមទាំងការយឺតយ៉ាវ ចំនួនទឹកប្រាក់ខុស ឬការផ្ញើទៅគណនីខុសឡើយPithi is not responsible for bank transfers, including delays, wrong amounts, or payments sent to a wrong account.
៤. គម្រោង និងការបង់ប្រាក់4. Plans and payments
ពិធីនីមួយៗ ឥតគិតថ្លៃសម្រាប់ភ្ញៀវរហូតដល់ ៣០ នាក់។ ពិធីធំជាងនេះ ត្រូវការគម្រោងមួយ ដែលបង់ម្តងសម្រាប់ពិធីនោះ ហើយតម្លៃគិតតាមចំនួនភ្ញៀវ ដូចបង្ហាញនៅផ្ទាំងគម្រោងតម្លៃ។ ដើម្បីដំឡើងទៅគម្រោងធំជាង អ្នកបង់តែលុយលើសប៉ុណ្ណោះEach event is free for up to 30 guests. A larger event needs a plan, paid once for that event and priced by the number of guests, as shown on the Plans and prices screen. To move to a bigger plan, you pay only the difference.
«ភ្ញៀវ» មានន័យថា អ្នកទាំងអស់ក្នុងបញ្ជីភ្ញៀវ និងអ្នកដែលត្រូវបានកត់ត្រាថាបានចងដៃនៅពិធីនោះ"Guests" means everyone on the guest list, plus anyone recorded as giving a gift at the event.
Guest Plus សម្រាប់ភ្ញៀវ មានតម្លៃ ៤,៩៩ ដុល្លារអាមេរិក បង់ម្តងគត់ ហើយរួមបញ្ចូលស្រាប់ ជាមួយគម្រោងបង់ប្រាក់ណាមួយសម្រាប់ពិធីGuest Plus for guests costs US$4.99, paid once. It is included with any paid plan for an event.
តម្លៃគិតជាដុល្លារអាមេរិក។ ការបង់ប្រាក់ធ្វើឡើងតាម PayWay។ ពិធីមិនដែលឃើញ ឬរក្សាទុកលេខកាត ឬព័ត៌មានចូលធនាគាររបស់អ្នកឡើយ។ គម្រោងនឹងបើកដំណើរការ លុះត្រាតែ PayWay បញ្ជាក់ការបង់ប្រាក់។ សម្រាប់សំណួរអំពីការបង់ប្រាក់ សូមទាក់ទងពិធីតាម payment@pithi.app មិនមែនធនាគារទេPrices are in US dollars. Payments are processed by PayWay; Pithi never sees or stores your card number or bank login. A plan is unlocked only after PayWay confirms the payment. For any question about a payment, contact Pithi at payment@pithi.app, not the bank.
ការទិញទាំងអស់ គឺជាការសម្រេចចុងក្រោយ លើកលែងតែករណីដែលមានចែងក្នុងគោលការណ៍សងប្រាក់របស់យើងAll sales are final, except as described in our Refund policy.
៥. មាតិការបស់អ្នក5. Your content
អ្នកនៅតែជាម្ចាស់លើអ្វីៗដែលអ្នកបញ្ចូលក្នុងពិធី៖ ឈ្មោះ រូបថត អត្ថបទ បញ្ជីភ្ញៀវ និងកំណត់ត្រាYou keep ownership of everything you add to Pithi: names, photos, texts, guest lists and records.
អ្នកអនុញ្ញាតឲ្យពិធី រក្សាទុក បង្ហាញ និងដំណើរការមាតិកានេះ តែដើម្បីផ្តល់សេវាពិធីដល់អ្នក និងភ្ញៀវរបស់អ្នកប៉ុណ្ណោះ ឧទាហរណ៍ ដើម្បីបង្ហាញធៀបការរបស់អ្នក ដល់ភ្ញៀវដែលអ្នកផ្ញើទៅYou allow Pithi to store, show and process this content only to provide Pithi to you and your guests, for example to show your invitation to the guests you send it to.
អ្នកបញ្ជាក់ថា អ្នកមានសិទ្ធិប្រើរូបថត និងតន្ត្រីដែលអ្នកបញ្ចូល ព្រមទាំងមានសិទ្ធិបញ្ចូលឈ្មោះ និងលេខទូរស័ព្ទរបស់ភ្ញៀវ ដើម្បីអញ្ជើញពួកគេYou confirm that you have the right to use the photos and music you add, and to add your guests' names and phone numbers in order to invite them.
៦. ព័ត៌មានរបស់ភ្ញៀវអ្នក6. Your guests' information
នៅពេលអ្នកបញ្ចូលភ្ញៀវ សូមប្រើព័ត៌មានរបស់ពួកគេ សម្រាប់តែពិធីរបស់អ្នកប៉ុណ្ណោះ។ តំណផ្ទាល់ខ្លួនរបស់ភ្ញៀវម្នាក់ៗ បង្ហាញតែឈ្មោះរបស់ពួកគេ ធៀបការ និងការឆ្លើយតបរបស់ពួកគេប៉ុណ្ណោះWhen you add guests, use their information only for your ceremony. Each guest's personal link shows only their own name, the invitation and their reply.
៧. ការប្រើប្រាស់ដែលអនុញ្ញាត7. Acceptable use
សូមកុំប្រើពិធី ដើម្បី៖Do not use Pithi to:
ធ្វើសកម្មភាពខុសច្បាប់break the law;
ផ្ញើសារទៅអ្នកដែលមិនរំពឹងចង់ទទួល ឬផ្ញើសារឥតបានការsend messages to people who do not expect them, or send spam;
ក្លែងខ្លួនជាអ្នកផ្សេងpretend to be someone else;
បញ្ចូលមាតិកាប្រមាថ ញុះញង់ស្អប់ខ្ពើម ឬរំលោភលើសិទ្ធិអ្នកដទៃupload content that is offensive or hateful, or that infringes other people's rights;
ព្យាយាមមើលព័ត៌មានរបស់គ្រួសារផ្សេង ឬសាកល្បង វាយប្រហារ ឬធ្វើឲ្យពិធីលើសចំណុះtry to see other households' information, or test, attack or overload Pithi;
ចម្លង លក់បន្ត ឬបង្កើតពិធីឡើងវិញcopy, resell or rebuild Pithi.
៨. ឈ្មោះ ម៉ូដធៀបការ និងកម្មវិធីរបស់ពិធី8. Pithi's name, designs and software
ឈ្មោះ Pithi និង ពិធី និមិត្តសញ្ញា ម៉ូដធៀបការ អត្ថបទ និងកម្មវិធី ជាកម្មសិទ្ធិរបស់ពិធី។ អ្នកអាចប្រើម៉ូដធៀបការ តែនៅក្នុងពិធីប៉ុណ្ណោះ ដើម្បីធ្វើធៀបការសម្រាប់ពិធីរបស់អ្នកផ្ទាល់។ អ្នកមិនអាចចម្លង លក់ ឬយកទៅប្រើនៅកន្លែងផ្សេងបានទេThe name Pithi, ពិធី, the logo, the invitation designs, the texts and the software belong to Pithi. You may use the invitation designs only within Pithi, to make invitations for your own ceremonies. You may not copy, sell or reuse them elsewhere.
៩. សេវាផ្សេងៗ9. Other services
ពិធីធ្វើការជាមួយសេវាផ្សេងៗ៖ Google និង Telegram សម្រាប់ចូលគណនី Telegram និងកម្មវិធីផ្ញើសារលើទូរស័ព្ទរបស់អ្នក សម្រាប់ផ្ញើធៀបការ ធនាគារ និង KHQR សម្រាប់ចំណងដៃ PayWay សម្រាប់ការបង់ប្រាក់ និង YouTube សម្រាប់តន្ត្រីក្នុងធៀបការ។ លក្ខខណ្ឌរបស់សេវាទាំងនោះ អនុវត្តចំពោះសេវារបស់ពួកគេ ហើយពិធីមិនទទួលខុសត្រូវចំពោះសេវាទាំងនោះឡើយPithi works with other services: Google and Telegram for logging in; Telegram and your phone's messaging app for sending invitations; banks and KHQR for gifts; PayWay for payments; YouTube for invitation music. Their own terms apply to their services, and Pithi is not responsible for them.
១០. ការផ្តល់សេវា និងការផ្លាស់ប្តូរ10. Availability and changes
យើងខិតខំឲ្យពិធីដំណើរការបានល្អ និងត្រឹមត្រូវ ប៉ុន្តែពេលខ្លះពិធីអាចមិនដំណើរការ ដោយសារការថែទាំ ឬបញ្ហាណាមួយWe work to keep Pithi running and correct, but it may sometimes be unavailable for maintenance or because of a problem.
យើងអាចកែលម្អ ផ្លាស់ប្តូរ ឬបញ្ឈប់មុខងារណាមួយ។ ប្រសិនបើមុខងារបង់ប្រាក់ដែលអ្នកពឹងផ្អែក ត្រូវបានបញ្ឈប់មុនពិធីរបស់អ្នក គោលការណ៍សងប្រាក់របស់យើងនឹងត្រូវអនុវត្តWe may improve, change or stop features. If a paid feature you rely on stops before your event, our Refund policy applies.
១១. កម្រិតនៃការទទួលខុសត្រូវរបស់យើង11. Limits of our responsibility
ក្នុងកម្រិតដែលច្បាប់អនុញ្ញាត ពិធីត្រូវបានផ្តល់ជូនតាមស្ថានភាពជាក់ស្តែង។ យើងមិនទទួលខុសត្រូវចំពោះការខូចខាតដោយប្រយោល ដូចជាចំណងដៃដែលមិនបានទទួល ភ្ញៀវដែលមិនបានអញ្ជើញ ឬការខាតបង់អាជីវកម្មឡើយAs far as the law allows, Pithi is provided as it is. We are not liable for indirect losses, such as gifts not received, guests not invited or business losses.
ការទទួលខុសត្រូវសរុបរបស់យើង ចំពោះការទាមទារណាមួយ មិនលើសពីចំនួនទឹកប្រាក់ដែលអ្នកបានបង់ឲ្យពិធី សម្រាប់ពិធី ឬមុខងារពាក់ព័ន្ធនោះទេOur total responsibility for any claim is limited to the amount you paid Pithi for the event or feature concerned.
១២. ការបិទគណនីរបស់អ្នក12. Closing your account
អ្នកអាចលុបគណនីរបស់អ្នកបានគ្រប់ពេល នៅក្នុង គណនីរបស់ខ្ញុំ។ យើងអាចផ្អាក ឬបិទគណនីដែលបំពានលក្ខខណ្ឌទាំងនេះYou can delete your account at any time in My account. We may suspend or close an account that breaks these terms.
១៣. ការផ្លាស់ប្តូរលក្ខខណ្ឌទាំងនេះ13. Changes to these terms
យើងអាចធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌទាំងនេះ។ កាលបរិច្ឆេទនៃការធ្វើបច្ចុប្បន្នភាពចុងក្រោយ បង្ហាញនៅខាងលើទំព័រនេះ។ ចំពោះការផ្លាស់ប្តូរសំខាន់ៗ យើងនឹងប្រាប់អ្នកនៅក្នុងពិធី ឬតាមអ៊ីមែល។ ការបន្តប្រើពិធីបន្ទាប់ពីការផ្លាស់ប្តូរ មានន័យថាអ្នកយល់ព្រមតាមលក្ខខណ្ឌថ្មីWe may update these terms. The date of the last update is shown at the top of this page. For important changes, we will tell you in Pithi or by email. Using Pithi after a change means you accept the updated terms.
១៤. ច្បាប់14. Law
លក្ខខណ្ឌទាំងនេះ ស្ថិតក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើមានបញ្ហា សូមទាក់ទងយើងជាមុនសិន យើងនឹងខិតខំដោះស្រាយជាមួយអ្នកThese terms are governed by the laws of the Kingdom of Cambodia. If there is a problem, please contact us first; we will do our best to solve it with you.
១៥. ទំនាក់ទំនង15. Contact
support@pithi.appsupport@pithi.app